TRENDING NEWS
Back to news
11 Mar, 2025
Share:
មកស្គាល់ពីប្រវត្តិវត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ដែលមានអាយុកាលជាង ១០០ ឆ្នាំ
@Source: kampucheathmey.com
Connect with us វត្ត​ឈើខ្មៅ ឬ វត្ត​ទួល​អណ្ដែត គឺជា​វត្ត​បុរាណ​មួយ​មាន​បារមី​ខ្លាំងពូកែ ហើយក៏​ជា​ជីវិត​មួយ​ដែល​ស្ថិត​នៅ​លើ​ទួល​មិន​ចេះ​លិច​ទឹក នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ឬ ព្រៃរនាម នា​បឹង​ទន្លេសាប។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត បើ​ធ្វើដំណើរ​ដោយ​កាណូត ឬ ស្មាច់ តាម​បណ្ដោយ​ដងស្ទឹង​សង្កែ ទៅ​ប៉ែក​ខាងក្រោម ដោយ​ប្រើ​រយៈពេល​ពី ៣ ទៅ ៤ ម៉ោង នោះ​យើង​នឹង​ទៅ​ដល់​វត្ត​បុរាណ​មួយ​ដែល​មាន​ឈ្មោះថា “​វត្ត​ឈើខ្មៅ ឬ វត្ត​ទួល​អណ្ដែត​” ហើយ​វត្ត​នេះ​មាន​ចម្ងាយ ៥៤ គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង ដែល​វត្ត​នេះ​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ទៅជា​រមណីយដ្ឋាន​សាសនា។ វត្ត​ឈើខ្មៅ ឬ វត្ត​ទួល​អណ្ដែត ស្ថិត​ក្នុង​ភូមិ​កោះ​ជី​វាំង ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង មាន​អាយុកាល ១៣៨ ឆ្នាំ មក​ហើយ ដែល​កសាង​ឡើង​នៅ​ឆ្នាំ ១៨៨៧ ដោយ​ទី​ទួល​ដែល​កសាង​វត្ត​នេះ​តាំងពី​បុរាណកាល​មក​គឺ​មិន​ចេះ​លិច​ទាល់តែសោះ​បើ​ទោះបី​ជា​ខែវស្សា​ទឹកទន្លេ​ជន់​ជោរ​បែបណា​ក៏ដោយ​ទើប​គេ​ប្រសិទ្ធិនាម​ឲ្យ​ឈ្មោះ​ថា​វត្ត​ទួល​អណ្ដែត។ ប្រវត្តិ នៃ​វត្ត​ឈើខ្មៅ​នេះ កាលពី​បុរាណកាល គឺ​នៅ​លើ​ទួល​នេះ​សំបូរ​ទៅ​ដោយ​ដើមឈើ​ខ្មៅ​ដែល​អ្នក​ភូមិ​បាន​កាប់​ដើមឈើ​ខ្មៅ​ទាំងនេះ​យក​មក​កសាង​ព្រះវិហារ ហើយក៏​នាំគ្នា​ហៅថា​វត្ត​ឈើខ្មៅ​ចាប់​តាំងពី​ពេលនោះ​មក ប៉ុន្តែ​ដោយសារ​បារមី​ខ្លាំងពូកែ​ព្រោះ​ទី​ទួល​ដែល​កសាង​ទី​អារាម​នេះ​មិន​ចេះ​លិច​ទឹក​ទាល់តែសោះ បើ​ទោះ​បីជា​ទឹក​ជន់​ខ្លាំងយ៉ាងណាក៏ដោយ​គឺ​ទួល​នេះ​នៅតែ​អណ្ដែត​ដដែល​ទើប​អ្នកភូមិ​ប្រសិទ្ធិនាម​ថ្មី​មួយទៀត​គឺ​វត្ត​ទួល​អណ្ដែត។ បច្ចុប្បន្ន​ទី​អារាម​នេះ​មិនសូវមាន​ភ្ញៀវ​ទៅ​ច្រើន​នោះ​ឡើយ ដោយសារតែ​ការ​ធ្វើដំណើរ​ត្រូវ​ប្រើ​រយៈពេល ៣ ទៅ ៤ ម៉ោង បើ​សម្រាប់​ខែវស្សា​គឺ​ត្រូវ​ប្រើ​ពេល ៥ ម៉ោង​ឯណោះ​ទើប​ទៅដល់ ប៉ុន្តែ​សម្រាប់​អ្នកភូមិ​កោះ​ជី​វាំង​នៅតែ​មានជំនឿថា​ ទីតាំង​វត្ត​ និង​ព្រះ​បដិមាករ​ក្នុង​ទី​អារាម​នេះ​ គឺមាន​បារមី​ខ្លាំងពូកែ។ ក្នុង​វត្ត​នេះ​ដែរ​បច្ចុប្បន្ន​ក៏​មាន​ទូកង​ដែល​កសាង​ឡើង​ដោយ​ដើម​គគីរ​នៅ​ក្នុង​វត្ត និង​មាន​បារមី​ស័ក្ដិសិទ្ធិ​ដែល​មាន​ឈ្មោះ​ថា “ពពក​អណ្ដែត​ស​ជ័យ បារមី​វត្ត​ឈើខ្មៅ​” ហើយក៏​ធ្លាប់​ចូលរួម​ប្រកួត​ម្ដងៗ នៅ​ខេត្ត​បាត់ដំបង​ផង​ដែរ។ បច្ចុប្បន្ន​នេះ បើទោះបី​ជាទី​អារាម​នៅ​ឆ្ងាយ​មិនសូវមាន​ភ្ញៀវ​ទៅ​ដល់​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​តាម​កាណូត​ពី​បាត់ដំបង​ទៅ​សៀមរាប ឬ ពី​សៀមរាប​មក​បាត់ដំបង ​ក៏​អាច​បាន​ឆៀងចូល​លេង ដើម្បី​បាន​ស្គាល់​វត្ត​ឈើខ្មៅ​នេះ​ដែរ៕ អត្ថបទ ៖ សោ និយមរ័ត្ន Related Topics:ខេត្តបាត់ដំបង You may like សួន​​​ច្បារ​កណ្តាល​ក្រុងបាត់ដំបង នឹង​បញ្ចប់​​រួចរាល់ ក្រោយបើកការដ្ឋានសាងសង់​ជាង​មួយ​ខែ ពលរដ្ឋទទួចអាជ្ញាធរ ជួយជួសជុល​ផ្លូវជាច្រើន​ខ្សែ​នៅភូមិកូនសេក ខែវស្សាម្តងៗ​​​ពិបាក​ធ្វើ​ដំណើរ បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់ ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ ចុច Like Facebook កម្ពុជាថ្មី វប្បធម៌ ជំនឿ៣២ វិនាទី មុន មកស្គាល់ពីប្រវត្តិវត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ដែលមានអាយុកាលជាង ១០០ ឆ្នាំ ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន ខេត្ត Ontario កាណាដា ដាក់ពន្ធ ២៥ ភាគរយ លើអគ្គិសនីនាំចេញទៅអាមេរិក ជីវិតកម្សាន្ដ២៣ នាទីutes មុន បកអាក្រាត Kim Soo Hyun ជាមូលហេតុរួមចំណែកនៃការស្លាប់របស់ Kim Sae Ron ព័ត៌មានជាតិ៣៤ នាទីutes មុន ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា ជីវិតកម្សាន្ដ៤០ នាទីutes មុន Dilraba រងការរិះគន់ ពេលទិនហ្វី ជ្រើសជាតួឯកស្រីក្នុងរឿង «Shaolin Women’s Soccer» សន្តិសុខសង្គម១១ ម៉ោង មុន ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​ ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ ព័ត៌មានជាតិ១៤ ម៉ោង មុន ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​ ព័ត៌មានជាតិ១៧ ម៉ោង មុន អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ ព័ត៌មានពេញនិយម សន្តិសុខសង្គម១ សប្តាហ៍ ago ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង ជីវិតកម្សាន្ដ១ សប្តាហ៍ ago តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ សន្តិសុខសង្គម៣ ថ្ងៃ ago អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ ជីវិតកម្សាន្ដ១ សប្តាហ៍ ago Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ ចរាចរណ៍១ សប្តាហ៍ ago បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
For advertisement: 510-931-9107
Copyright © 2025 Usfijitimes. All Rights Reserved.