TRENDING NEWS
Back to news
10 Mar, 2025
Share:
តួប្រុសសង្ហា២រូប ដើរចេញពីប៉ុស្តិ៍លេខ៣ថៃគ្មានស្រណោះ ក្លាយជាតារាឯករាជ្យក្នុងអាជីពសម្ដែង
@Source: kampucheathmey.com
Connect with us ដំណឹង​ដ៏​ធំ​ដែលបាន​អង្រួន​ឧស្សាហកម្ម​ទូរទស្សន៍​ឌីជីថល វាត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ ថា ប៉ុស្តិ៍លេខ៣របស់ថៃ បានបាត់បង់តួសំខាន់២រូបដែល​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​គាំទ្រ​គឺ Nine Naphat Siangsomboon និង Tate Henry Myron សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​សម្ដែង​ជាមួយ​ក្រុមហ៊ុន​និងបានប្រកាសជាផ្លូវការពីការផ្លាស់ប្តូរទៅជាតារាសម្តែងឯករាជ្យ បន្ទាប់ពីកិច្ចសន្យាដើមបានបញ្ចប់នៅឆ្នាំ ២០២៤។ ព័ត៌មាន​អំពី​ការ​មិន​បន្ត​កុងត្រា​របស់​តារា​រះ​ពីរ​ដួង បានបង្កឲ្យមានការ​ភ្ញាក់ផ្អើល និង​សោកស្ដាយ​ដល់​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ។ ជាពិសេសអ្នកគាំទ្ររបស់ Myron កំពុងរង់ចាំយ៉ាងអន្ទះសារចំពោះរឿងភាគបន្ទាប់របស់គាត់ជាមួយប៉ុស្តិ៍លេខ៣។ ប៉ុន្តែ អ្នកគាំទ្រភាគច្រើនយល់ និងគោរពទាំងការសម្រេចចិត្តរបស់អ្នកទាំងពីរ។ និងត្រៀមខ្លួនផ្តល់ការគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹងដល់ពួកគេទាំងពីរក្នុងវិថីឆ្ពោះទៅរកភាពជាតារាឯករាជ្យ។ ម៉្យាងវិញទៀត ក្លាយជាតារាសម្តែងឯករាជ្យ នេះជាឱកាសដ៏ល្អសម្រាប់ Naphat និង Myron ក្នុងការចាប់យកតួនាទីចម្រុះ និងអភិវឌ្ឍសក្តានុពលសម្ដែងរបស់ពួកគេ។ តារាសម្ដែង Nine Naphat សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត Nine Naphat ជាតារា​សម្ដែង​វ័យ​ក្មេង​មាន​មន្ត​ស្នេហ៍ និងជាកូប្រុសតែមួយរបស់តារាសម្ដែងស្រីដ៏មានទេពកោសល្យ Pimpaka Siangsomboon នាងបានចាប់ផ្តើមអាជីពក្នុងវិស័យសិល្បៈដោយធ្វើម៉ូដែល និងផ្សាយពាណិជ្ជកម្ម។ មុនពេលដែលលោកបង្ហាញសក្ដានុពលរបស់ខ្លួន លោកជាតារាដែលកំពុងរះក្នុងរឿងមនោសញ្ចេតនាដ៏កក់ក្តៅ «A Gift» កាលពីឆ្នាំ ២០១៦។ ក្រោយមកក្នុងឆ្នាំ ២០១៧ លោកបានចុះកិច្ចសន្យាធ្វើជាតួសម្តែងនៅប៉ុស្តិ៍លេខ៣ និងទទួលបានឱកាសបង្ហាញជំនាញក្នុងរឿងភាគជាច្រើនដូចជារឿង Rak Kan Panlawan, Tee Krai Tee Mun, A Tale of Ylang Ylang ដែលបានចាប់គូ​​ជាមួយ​នឹង Baifern ព្រមទាំងរឿងភាគចុងក្រោយក្នុងប៉ុស្តិ៍លេខ៣ «Nobody’s Happy If I’m Not» ដែលសម្តែងជាមួយ Taew Natapohn ។ យ៉ាងណា ក្រោយ​កុងត្រា​ជាមួយ​ប៉ុស្ដិ៍​លេខ​៣​ផុត​កំណត់ Naphat បាន​ប្រកាស​ពី​សេរីភាព​ក្នុង​ការងារ​។ លោក​បាន​លើក​ឡើង​ពី​បំណង​ចង់​បើក​ខ្លួន​ឲ្យ​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ និង​ស្វែង​រក​ការ​ប្រជែង​ផ្សេងៗ​ក្នុង​អាជីព​សម្ដែងផ្ទាល់ខ្លួនហើយ​លោក​ក៏​កំពុង​ត្រៀម​បើក​ប៉ុស្តិ៍ YouTube ផ្ទាល់​ខ្លួន​ដើម្បីប្រើប្រាស់ជាប៉ុស្តិ៍ទំនាក់ទំនង និងអាប់ដេតការងារឲ្យអ្នកគាំទ្រតាមដានយ៉ាងជិតស្និទ្ធ។ លើសពីនេះលោកក៏បានបង្កើតអារម្មណ៍តាមរយៈការទទួលយកតួនាទីក្នុងរឿងខ្នាតធំ «Gangster 2499 The Musical» ដែលចាត់ទុកថាជាតួនាទីសំខាន់ និងជាការសាកល្បងសមត្ថភាពសម្តែងនៅលើឆាក។ ដោយឡែក ងាកមកកាន់ Tate Henry Myron តួឯកប្រុស​ល្បី​ឈ្មោះ​ក្នុង​រឿង «Duangjai Dhevaprom» បាន​ប្រែ​ក្លាយ​ជា​តារា​សម្ដែង​ក្រៅ​ភ្នាក់ងារ​របស់​ខ្លួន មិនខុសពីរៀមច្បង Naphat ដែរ។ តារាសម្ដែងប្រុស Tate Henry Myron Myron ជាតារា​សម្ដែង​ថៃ​អង់គ្លេស​អាយុ ២១ ឆ្នាំ ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​សិល្បៈនៃ សាកលវិទ្យាល័យ Chulalongkorn ។ ចាប់ផ្ដើមប្រឡូកលើ​វិស័យ​កម្សាន្ត​ដំបូងក្នុងនាមជា​តារា​ម៉ូដែល និងផ្តើមអាជីពសម្តែងក្នុងស៊េរីរឿង “XYZ” នាឆ្នាំ ២០២១ និងបានចុះកិច្ចសន្យាក្លាយជាតារាសម្តែងជាមួយប៉ុស្តិ៍លេខ៣ ក្នុងឆ្នាំ ២០២២។ មិនយូរប៉ុន្មាន លោកបានទទួលបានឱកាសមាសក្នុងតួនាទីជាម៉មហ្លួង Ronnajak Chutathep ក្នុង​រឿង​ភាគ​រឿង «Duangjai Dhevaprom» ដែល​ធ្វើ​ឲ្យឲ្យកេរ្តិ៍ឈ្មោះ​របស់លោកឡើង​សន្ទុះ ហើយ​បាន​ក្លាយ​ជា​តារា​រះ​របស់​ប៉ុស្តិ៍​លេខ ៣ យ៉ាង​ឆាប់​រហ័ស។ ទោះបីជាអាជីពកើនឡើងស្រីតៗយ៉ាងណាក្ដី តារាប្រុសវ័យ២១ឆ្នាំក៏មានគំនិតមិនខុស Naphat ដែរ ក្រោយ​កុងត្រា​ផុត​កំណត់ Myron សម្រេច​ចិត្ត​ក្លាយ​ជា​តារា​ឯក​ភាព ដើម្បីបើកឱកាសការងារកាន់តែសម្បូរបែប លោក​ចាប់​ផ្ដើម​សម្ដែង​ដោយ​សម្ដែង​ក្នុងរឿងខ្នាតធំ «Gangster 2499 The Musical» រួម​ជាមួយ​ Naphat។ ក្រៅ​ពី​នេះ លោកក៏​មាន​រឿងភាគមួយដែលពេលនេះកំពុងតែត្រៀមថតដែរ។ ទន្ទឹមនោះ ​ក៏​លេចឮព័ត៌មាន​ថា ​តួវ័យក្មេងកូនកាត់ នឹង​ចូល​រួម​សម្តែង​ជាមួយ​ប៉ុស្តិ៍​ One31 ក្នុង​រឿង​ភាគ​មួយផ្សេងដែរ៕ ភាពយន្តខ្នាតធំ «Gangster 2499 The Musical» អត្ថបទ៖ សាង ស្រីល័ក្ខ Related Topics:ប្រទេសថៃតារាថៃNine NaphatTate Henry Myron You may like ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ បាងកក ជួបព្យុះខែប្រាំង ចុងសប្តាហ៍នេះ ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់ ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​ ពុកធ្មេញធម្មតាសោះ តារាថៃ Golf វិះតែបាត់បង់ជីវិតក្នុងវ័យក្មេង ចុច Like Facebook កម្ពុជាថ្មី ជីវិតកម្សាន្ដ៥៩ វិនាទី មុន តួប្រុសសង្ហា២រូប ដើរចេញពីប៉ុស្តិ៍លេខ៣ថៃគ្មានស្រណោះ ក្លាយជាតារាឯករាជ្យក្នុងអាជីពសម្ដែង ព័ត៌មានជាតិ៥ នាទីutes មុន បេក្ខជន ​៥០រូប ចូលរួមជិះកង់ពីភ្នំពេញទៅខេត្តមណ្ឌលគិរី ប្រើពេលត្រឹម ២៧ម៉ោង ដោយជោគជ័យ ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន ​អគ្គរដ្ឋអាជ្ញា​កូរ៉េ​​ ​នឹង​បន្ត​​ដាក់​សម្ពាធ​ផ្លូវ​ច្បា​ប់ ប្រឆាំង​​​លោក​ Yoon​ ​ទើប​រួច​ផុត​ពីការឃុំខ្លួន នយោបាយ១១ នាទីutes មុន នាយករដ្ឋមន្ត្រីប្រកាសឱ្យពង្រឹងគោលនយោបាយឯករាជ្យមិនចូលបក្សសម្ព័ន្ធ ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន កូរ៉េ​ខាង​ជើង៖ សមយុទ្ធ​អាមេរិក-កូរ៉េ​ខាង​ត្បូង ជាសកម្មភាព​​បង្ក​ហេតុ​ដ៏​គ្រោះថ្នាក់ ព័ត៌មានជាតិ១៩ ម៉ោង មុន កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់ ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​ សន្តិសុខសង្គម៤ ម៉ោង មុន មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ ព័ត៌មានជាតិ១៩ ម៉ោង មុន សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក ព័ត៌មានពេញនិយម សន្តិសុខសង្គម៧ ថ្ងៃ ago ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង ជីវិតកម្សាន្ដ៧ ថ្ងៃ ago តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ សន្តិសុខសង្គម២ ថ្ងៃ ago អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ ជីវិតកម្សាន្ដ៦ ថ្ងៃ ago Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ ចរាចរណ៍៧ ថ្ងៃ ago បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
For advertisement: 510-931-9107
Copyright © 2025 Usfijitimes. All Rights Reserved.