Back to news
ប្រធានក្លិប Real Madrid សម្លឹងឃើញជើងស៊ុតនៅលីគ អង់គ្លេសម្នាក់ មកជំនួស Vinicius
@Source: kampucheathmey.com
ប្រធានក្លិប Real Madrid លោក Florentino Perez បានបង្ហាញការចាប់អារម្មណ៍ ចង់ចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Manchester City កីឡាករ Erling Haaland មកជំនួសខ្សែប្រយុទ្ធស្លាប Vinicius Jr. ក្នុងករណីកីឡាករសម្រេចចិត្តចាកចេញពីទឹកដី Santiago Bernabeu នៅអង់គ្លេស។
កាលពីឆ្នាំ ២០២៣ កីឡាករ Vinicius ធ្លាប់ត្រូវបានកាសែត អេស្ប៉ាញ Marca ចុះផ្សាយម្តងហើយ ថា រូបគេបានជួបចរចាជាមួយតំណាងក្លិបមកពីលីគ អារ៉ាប៊ីសាអ៊ូឌីត Major League Soccer។ ទោះបីជាយ៉ាងណា ការចរចានោះមិនមានផ្លែផ្កាអ្វីទេ ប៉ុន្តែនៅរដូវក្តៅឆ្នាំ ២០២៥ ក្លិបមកពី SPL នៅតែចាប់អារម្មណ៍លើខ្សែប្រយុទ្ធប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៥ ឆ្នាំទៀត។ ពួកគេថែមទាំងហ៊ានផ្តល់ប្រាក់ឈ្នួលយ៉ាងច្រើនមហាសាលរហូតដល់ទៅ ១.១៥ ពាន់លានដុល្លារអាមេរិក ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំថែមទៀតផង។
ទោះបីជាយ៉ាងណា ថ្មីៗនេះមានព័ត៌មានបន្ថែមទៀតថា Vinicius បានទទូចសុំថ្នាក់លើ Real Madrid តម្លើងប្រាក់ឈ្នួលរបស់គេឱ្យខ្ពស់ជាង Kylian Mbappe នៅពេលបន្តកិច្ចសន្យាថ្មី ដែលនឹងអស់សុពលភាពនៅខែ មិថុនា ឆ្នាំ ២០២៧។ ជុំវិញបញ្ហានេះ ធ្វើឱ្យគេរំពឹងថា កិច្ចសន្យាថ្មីរវាង Vinicius និង Real Madrid ទំនងជាមិនអាចបន្តបាននោះទេ។
ចំពេលមានភាពមិនច្បាស់លាស់បែបនេះ សារព័ត៌មាន GOAL បានរាយការណ៍ថា ប្រធានក្លិបលោក Perez បានសម្លឹងឃើញ Haaland ជាបេក្ខភាពដ៏សក្តានុពល ដើម្បីមកជំនួស Vinicius ប្រសិនបើគេនឹងចាកចេញពិតមែន។ បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៧៨ ឆ្នាំរូបនេះ មានគោលបំណងចង់ឱ្យ Haaland ក្លាយជាដៃគូប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតជាមួយ Mbappe នៅ Real Madrid ក្នុងរដូវកាលនេះ៕
ប្រែសម្រួល៖ សេម កុសលប្រភព៖ Sportskeeda
Related News
23 Jul, 2025
5 best Prime Video movies to stream now . . .
14 Feb, 2025
Paedophile, 25, who was snared by police . . .
28 Jul, 2025
The 12 Best Dakota Johnson Movies, Ranke . . .
24 Mar, 2025
Iowa hires Drake's Ben McCollum as men's . . .
02 Jun, 2025
Sky's Hailey Van Lith on her mental-heal . . .
11 Jul, 2025
Why the Caster Semenya sex eligibility b . . .
06 Apr, 2025
Avoid a shouting match with co-parent
12 Jun, 2025
Aussie golden girl Mollie O’Callaghan br . . .