TRENDING NEWS
Back to news
02 Jun, 2025
Share:
Rio Ferdinand ចាត់ទុកយុវជន Yamal និង D oue ជាគូប្រជែងជំនាន់ថ្មីបន្តពី Messi និង Ronaldo
@Source: kampucheathmey.com
វីរបុរស Manchester United លោក Rio Ferdinand បានយកខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal របស់​ក្លិប​ Barcelona និង Desire Doue របស់​ក្លិប Paris Saint-Germain ​ជា​គូ​ប្រជែង​ជំនាន់​ថ្មី​ដែល​បន្ត​វេន​ពី​​ស្តេចបាល់ទាត់​ទាំង​ពីរ​គឺ​ Lionel Messi និង Cristiano Ronaldo។ លោក Ferdinand បានធ្វើការប្រៀបធៀប ដោយចាត់ទុកកីឡាករវ័យក្មេងទាំង ២ ជាគូប្រកួតប្រជែងថ្មីសម្រាប់បាល់ទាត់បច្ចុប្បន្ន បន្ទាប់ពីឃើញពួកគេ បង្ហាញសមត្ថភាពល្អខ្លាំងនៅក្នុងពិភពបាល់ទាត់។ ជាក់ស្តែង ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ១៩ ឆ្នាំ Desire Doue ទើបតែជួយឱ្យ PSG ឈ្នះពាន ៤ ក្នុងមួយរដូវកាល ជាពិសេសគឺពាន Champions League ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ ចំណែកខ្សែប្រយុទ្ធសញ្ជាតិ អាស្ប៉ាញ វ័យ ១៧ ឆ្នាំ Lamine Yamal វិញ បានជួយឱ្យ Barcelona ឈ្នះពាន ៣ នៅរដូវកាលនេះដូចជា La Liga, Copa del Rey និង Spanish Super Cup ហើយគេក៏បានរួមចំណែកជួយឱ្យក្រុមអ្នកមានបុណ្យឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL ផងដែរ។ ថ្លែងប្រាប់សារព័ត៌មានកីឡា TNT Sports លោក Ferdinand បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដូចពួកយើងបានឃើញនាពេលឥឡូវនេះហើយ, យើងមានកីឡាករ ២ នាក់ ដែលបានគ្រប់គ្រងបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំ គឺអស់រយៈពេលជាច្រើនឆ្នាំក្នុងរជ្ជកាលរបស់ Messi និង Cristiano Ronaldo»។ លោក Ferdinand បានបន្តទៀតថា៖ «Lamine Yamal កំពុងឈានទៅរកការក្លាយជាតារាឆ្នើមម្នាក់ ប៉ុន្តែគេមិនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រទេ។ គេឡើងត្រឹមវគ្គ ៨ ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Doue បានធ្វើវារួចរាល់ហើយនៅវគ្គផ្តាច់ព្រ័ត្រ។ តើ​យើង​នឹងបាន​ឃើញ​អំពីការ​ផ្លាស់​ប្តូរនៃរជ្ជកាលរបស់កីឡាករទាំង ២ ជាអ្នកស្នងបន្ទាប់ដែរឬទេ»? ប្រែសម្រួល៖ សេម កុសល ប្រភព៖ Sportskeeda
For advertisement: 510-931-9107
Copyright © 2025 Usfijitimes. All Rights Reserved.