Back to news
ពាន SEA V. League ចាប់ផ្តើមថ្ងៃស្អែក កម្ពុជាធ្លាប់ឈ្នះក្រុមខ្លាំង ៣ នេះ លើកលែងឥណ្ឌូណេស៊ី
@Source: kampucheathmey.com
ការប្រកួតពានបាល់ទះកម្រិតទី ១ ប្រចាំតំបន់អាស៊ាន SEA V. League ឆ្នាំ ២០២៥ ជុំទី១ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកក្កដា ដោយប្រជុំដោយក្រុមបាល់ទះជម្រើសជាតិខ្លាំងទាំង ៥ ប្រចាំតំបន់។
ការប្រកួតជុំទី១នេះ មានម្ចាស់ផ្ទះ ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ វៀតណាម និង កម្ពុជា។ កម្ពុជាអាចចាត់ទុកជាក្រុមក្មេងខ្ចី និងមានកម្រិតទាបជាងគេនៅក្នុងពានរង្វាន់នេះ ប៉ុន្តែបើគិតប្រវត្តិជួបគ្នានៅក្នុងការប្រកួតផ្សេងៗឃើញថា កម្ពុជាសុទ្ធតែធ្លាប់ឈ្នះលើ ៣ ប្រទេស លើកលែងតែឥណ្ឌូណេស៊ីមួយគត់។
ដោយគ្មានព័ត៌មានច្បាស់ការមុនសម័យសង្គ្រាម ប៉ុន្តែគិតត្រឹមកីឡាស៊ីហ្គេម ពីឆ្នាំ ២០១១ ដល់ ឆ្នាំ ២០២៣ ក្រុមបាល់ទះកម្ពុជា និង ឥណ្ឌូណេស៊ី ធ្លាប់ជួបគ្នាចំនួន ៦ លើក គឺ កម្ពុជា ចាញ់ទាំងអស់ ហើយធ្លាប់ឈ្នះតែ១សិតគត់។
ជាមួគ្នានេះ កម្ពុជា និង ថៃ ធ្លាប់ជួបគ្នា ៦ លើកដែរ ក្នុងនោះថៃ ឈ្នះ ៤ លើកដំបូង ប៉ុន្តែ ២ លើកចុងក្រោយគឺកម្ពុជាជាអ្នកឈ្នះ។ នៅឆ្នាំ ២០២១ កម្ពុជា បានយកឈ្នះ ថៃ ដោយលទ្ធផល ៣-២ នៅប្រទេសវៀតណាម និង ឆ្នាំ ២០២៣ បានឈ្នះ ៣-២ នៅទឹកដីកម្ពុជា។
ចំពោះការជួបគ្នាជាមួយ ហ្វីលីពីន គឺចំនួន ៣ ដង ក្នុងនោះ កម្ពុជា ចាញ់ ១លើក ដោយលទ្ធផល ០-៣ នៅឆ្នាំ ២០១៩ ប៉ុន្តែនៅឆ្នាំ ២០២១ កម្ពុជា បានឈ្នះដោយលទ្ធផល ៣-១ និងឆ្នាំ ២០២៣ បានឈ្នះ ៣-០។
វៀតណាម និង កម្ពុជា ធ្លាប់ជួបគ្នា ៣ លើក ក្នុងនោះ កម្ពុជា ចាញ់ ២ លើក និងឈ្នះ ១ លើក។ ការឈ្នះរបស់កម្ពុជា ក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០១៩ ដោយលទ្ធផល ៣-២។ ចាប់តាំងពីពេលនោះមក កម្ពុជា និង វៀតណាម មិនធ្លាប់ជួបគ្នាទៀតទេ។
ថ្ងៃទី ១០ ខែកក្កដា នេះ កម្ពុជា នឹងជួប វៀតណាម លើកទី៤ សម្រាប់បើកឆាកពានរង្វាន់ SEA V. League មុនពេលជួប ឥណ្ឌូណេស៊ី ថ្ងៃទី១១ ខែកក្កដា, ជួប ហ្វីលីពីន ថ្ងៃទី១២ ខែកក្កដា និងចុងក្រោយជួប ថៃ ថ្ងៃទី១៣ ខែកក្កដា។
ប្រវត្តិក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង វៀតណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពីឆ្នាំ ២០១១ ដល់ ២០២៥។
ស៊ីហ្គេម ឆ្នាំ ២០១១
កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣
កម្ពុជា ចាញ់ វៀតណាម ០-៣
កម្ពុជា ចាញ់ ថៃ ០-៣
ស៊ីហ្គេម ឆ្នាំ ២០១៣
កម្ពុជា ចាញ់ ថៃ ០-៣
ស៊ីហ្គេម ឆ្នាំ ២០១៥
កម្ពុជា ចាញ់ វៀតណាម ០-៣
កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣
ស៊ីហ្គេម ឆ្នាំ ២០១៧
កម្ពុជា ចាញ់ ថៃ ០-៣
ស៊ីហ្គេម ឆ្នាំ ២០១៩
កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣
កម្ពុជា ចាញ់ ហ្វីលីពីន ០-៣
កម្ពុជា ឈ្នះ វៀតណាម ៣-២
ស៊ីហ្គេម ឆ្នាំ ២០២១
កម្ពុជា ឈ្នះ ហ្វីលីពីន ៣-១
កម្ពុជា ចាញ់ ថៃ ២-៣
កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ១-៣
កម្ពុជា ឈ្នះ ថៃ ៣-២ (ទទួលបានមេដាយ សំរិទ្ធ)
ស៊ីហ្គេម ឆ្នាំ ២០២៣
កម្ពុជា ឈ្នះ ហ្វីលីពីន ៣-០
កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣
កម្ពុជា ឈ្នះ ថៃ ៣-២
កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ទទួលបានមេដាយ ប្រាក់)
អត្ថបទ៖ វីរបុត្រ
Related News
07 Mar, 2025
Troy Parrott plays his part as AZ Alkmaa . . .
12 Feb, 2025
Court orders forfeiture of 6.3bn Keyston . . .
30 Jun, 2025
World News | Pak Army Chief Describes Te . . .
03 Apr, 2025
Argentina Shooting World Cup: Varun fini . . .
22 Jun, 2025
SPTC Toll Revenue Use and $28M Bond Init . . .
25 Jul, 2025
Taylor Swift and Travis Kelce enjoy ‘off . . .
24 Apr, 2025
"IKillU": Gautam Gambhir Gets Death Thre . . .
25 Aug, 2025
Deadlock's latest character basically ge . . .