Back to news
មូលហេតុដែលបណ្តាលឱ្យកើតជំងឺ Stroke ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល
@Source: kampucheathmey.com
ជំងឺ Stroke ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបណ្ដាលឱ្យយើងស្លាប់ ឬធ្លាក់ខ្លួនពិការបាន។ រោគសញ្ញាដែលបង្ហាញថាកើតជំងឺ Stroke គឺធ្វើឱ្យរាងកាយគ្មានលំនឹង ឈឺក្បាលខ្លាំង ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន ឬនិយាយស្តីមិនសូវច្បាស់ ជាដើម។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធប្រសាទខួរក្បាល នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតជំងឺ Stroke ត្រូវបានចែកចេញជា២ ធំៗ គឺបណ្តាលមកពីបញ្ហាស្ទះសរសៃឈាមខួរក្បាល និងដាច់សរសៃឈាមខួរក្បាល។
លោកវេជ្ជបណ្ឌិតថា បញ្ហាស្ទះសរសៃឈាមខួរក្បាល មានមូលហេតុធំចំនួន៣ ទី១.ទាក់ទងទៅនឹងអាយុ មានន័យថា ភាគច្រើនកើតទៅលើមនុស្សដែលមានអាយុច្រើន ឬមនុស្សចាស់ ព្រោះមនុស្សដែលមានអាយុកាន់តែច្រើនធ្វើឱ្យសរសៃឈាមរួមតូច ដែលងាយនឹងស្ទះដោយមូលហេតុផ្សេងៗ។ ទី២.អ្នកធ្លាប់មានប្រវត្តិជំងឺបេះដូង កាលណាមានជំងឺបេះដូង ធ្វើឱ្យមានដុំកំណកឈាមនៅក្នុងបេះដូង ហើយវាអណ្តែតទៅតាមសរសៃឈាមទៅកាន់ខួរក្បាលកន្លែងណាដែលមានកន្លែតតូចចង្អៀតជាងគេ ធ្វើឱ្យស្ទះសរសៃឈាមខួរក្បាល។ ទី៣.កីឡាករ ឬក៏មនុស្សវ័យក្មេងដែលកំពុងធ្វើការ ជាពិសេសអ្នកប្រដាល់អាចនឹងមានគ្រោះ ស្ទះសរសៃឈាមខួរក្បាល ដោយសារតែការប៉ះទង្គិចទៅលើសរសៃក និងបែកសរសៃឈាម។
ដោយឡែក នៅក្នុងផ្នែកដាច់សរសៃឈាមខួរក្បាល គឺបង្កឡើងដោយសារសម្ពាធឈាមភាគច្រើនជាងគេ។ ជាក់ស្តែងការសិក្សាក្នុងស្រុក បានបង្ហាញថា ក្នុងចំណោមអ្នកដាច់សរសៃឈាមខួរក្បាលភាគច្រើនគឺ ៦០ ៧០% មូលហេតុ គឺបណ្តាលមកពីសម្ពាធឈាម ដោយសារគ្រប់គ្រងសម្ពាធឈាមមិនបានបានគ្រប់គ្រាន់ សម្ពាធឈាមឡើងខ្ពស់ ឬក៏ការព្យាបាលជំងឺលើសឈាមមិនបានត្រឹមត្រូវ និងទៀងទាត់ ធ្វើឱ្យសម្ពាធឈាមមានការកើនឡើង។ មានន័យថា អ្នកជំងឺលើសឈាមមានការប្រឈមខ្ពស់ជាងគេ។
គួរជម្រាបដែរថា នៅកម្ពុជា ជំងឺ Stroke ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺជាមូលហេតុទី២ នៃការស្លាប់ ដែលមានអត្រាមរណភាព ១៥៣.៩នាក់ ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ដែលលើសពីការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈនៅលើពិភពលោកជំងឺ Stroke គឺជាបុព្វហេតុឈានមុខគេ នៃការស្លាប់ និងពិការភាព៕
Related News
05 Apr, 2025
IPL 2025 Purple Cap Standings: Updated M . . .
21 Mar, 2025
Spring cleaning? Start with your cocktai . . .
03 Apr, 2025
Food factory workers fearing for their j . . .
01 Jun, 2025
Dinesh Karthik Says This RCB Player Has . . .
08 Apr, 2025
Why Is The NBA Eyeing Europe?
10 Jul, 2025
The Secret Service suspended six staffer . . .
26 Apr, 2025
Waterford step up to down Derry and end . . .
14 Aug, 2025
Dolphin (DLPN) Q2 2025 Earnings Call Tra . . .