Back to news
ខុនដូនិងឡានទំនើប ដែលតារាថៃ Due អួតក្ដែងៗថា ប្ដីតៃវ៉ាន់ទិញឲ្យ តាមពិតជួលគេមកទេ
@Source: kampucheathmey.com
ពិធីករ Moddam Tonjaroen បានទម្លាយរឿងនៅពីក្រោយខុនដូរប្រណីតតម្លៃ ៧០០ លានបាតឬជាង ២០ លានដុល្លារ ដែលតារាស្រី Due Arisara ធ្លាប់បានប្រកាសក្ដែងៗថា ស្វាមីជនជាតិតៃវ៉ាន់ទិញឲ្យនាង តាមពិតទៅនាងជួលគេក្នុងតម្លៃ ៨០០,០០០បាតក្នុងមួយខែ សូម្បីតែឡានទំនើបក៏ជួលគេមកថតដែរ។
យ៉ាងណា រឿងរ៉ាវរបស់តារាស្រីនិយមដើរតួឆ្នាសឆ្នើមក្នុងកុនភាគថៃ នាពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនាពេលបច្ចុប្បន្ន។ Due Arisara ត្រូវគេរាយការណ៍ថាបានជំពាក់បំណុលជាង ៦២ លានបាតពីអ្នកជំនួញស្រី Maynie Minimay ហើយបដិសេធមិនព្រមសងទាន់ពេលវេលា។
មិនតែប៉ុណ្ណោះ ភាគីខាងដើមចោទក៏មានភស្តុតាងដែលថា តារាស្រីរូបនេះបានលួចទៅបញ្ចាំទ្រព្យសម្បត្តិរបស់លោកជំទាវ Maynie ទើបនាំឲ្យ Due ត្រូវបង្ខំចិត្តទូរស័ព្ទទៅកម្មវិធីដោយផ្ទាល់ហើយបានសារភាពថា អ្នកក្នុងព័ត៌មាននេះគឺពិតជានាងមែន ហើយទទួលយកថាគ្រប់បញ្ហាទាំងអស់ ដែលដើមឡើយនាងគ្មានចេតនាបោកប្រាស់អ្នកណាទេ។ ក្នុងនោះនាងទម្លាយថែមទៀតថា មកពីរូបនាងចំណាយច្រើនពេក ហើយការរកស៊ីក៏មិនជោគជ័យទៅមុខទៀត។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី Chae ចាក់ផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ ពិធីករ Moddam បានទម្លាយឲ្យដឹងថា Penthouse តម្លៃ ៧០០ លានបាតរបស់ Due Arisara និងស្វាមីរបស់នាង ពិតជាមិនបានទិញវាទេ។ ប៉ុន្តែការជួលដោយចុះកិច្ចសន្យាជាមួយម្ចាស់បន្ទប់ជនជាតិចិន ក្នុងតម្លៃ៨០ម៉ឺនបាតក្នុងមួយបន្ទប់សរុប២បន្ទប់ ដោយត្រូវបង់ថ្លៃខុនដូជាង១លានបាត (ជិត ៣ ម៉ឺនដុល្លារ) ក្នុងមួយខែឯណោះ ។
លើសពីនេះ លោកបានបញ្ចាក់បន្ថែមអំពីឡានទំនើបដែលគ្រប់គ្នាឧស្សាហ៍ឃើញនាងថតឃ្លីបហើយយកទៅបង្ហោះលើបណ្ដាញសង្គមថា ស្វាមីជនជាតិតៃវ៉ាន់ទិញឲ្យនោះក៏មិនមែនជាការពិតឡើយ។ តាមពិតនាងប្រាប់អ្នកលក់ថា ចង់ទិញរថយន្តស្ព័រនេះ តែស្នើសុំគេយកមកផ្ទះដើម្បីជិះសាកសិន រួចក៏យកមកថតមាតិកាដូចជាឡានរបស់ខ្លួនឯង ហើយក៏យកទៅឲ្យអ្នកលក់វិញដោយប្រាប់ថាមិនទិញទេ និងយកលេសថាឡានសំឡេងឮខ្លាំង នាងមិនចូលចិត្តឡើយ។
យ៉ាងណាមិញ ព័ត៌មានទាំងនេះគ្រាន់តែជាការអះអាងមួយផ្នែក ដោយគ្មានភស្តុតាងច្បាស់លាស់ណាមួយ ដើម្បីបញ្ជាក់ការពិតថា Due Arisara ពិតជាហៃសូប្រហោងក្នុងដូចដែលមហាជនបានលើកឡើងឬយ៉ាងណាទេ។ ក្នុងពេលបច្ចុប្បន្ននេះ តារាសម្ដែងស្រីបានក្លាយជាគោលដៅនៃការចាប់អារម្មណ៍ពីសាធារណជន ដោយម្នាក់ៗរង់ចាំមើលថា តើរូបនាងនឹងចេញមុខបដិសេធពាក្យចចាមអារ៉ាម អំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនដែរទេ?
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Due Arisara ប្រាប់ប៉ូលិសថា មិនបានរត់គេចខ្លួនទេ នាងនឹងវិលមកដោះស្រាយឆាប់ៗ
Related News
22 May, 2025
Today’s Best MLB Home Run Prop Bets: Top . . .
10 Jul, 2025
Aussie TV networks hit the jackpot with . . .
21 Aug, 2025
Wheeler Dealers' Mike Brewer's 'favourit . . .
14 May, 2025
India, England Close Gap As Australia St . . .
18 Apr, 2025
The trap that caught the international c . . .
05 Jul, 2025
Cops say speed was a factor in Sophia Hu . . .
02 Apr, 2025
Mailon Kent wins Wildcat Invitational by . . .
13 Jul, 2025
"Obviously Part Of Game": Gill Slammed B . . .