Back to news
ហុងគ្រី ព្រមានថា បើ អ៊ុយក្រែន ក្លាយជាសមាជិក EU ប្លុកនេះនឹងធ្លាក់ចូលសង្គ្រាម
@Source: kampucheathmey.com
ជាថ្មីម្តងទៀត ប្រទេសហុងគ្រី បានចេញការព្រមានចំៗថា ការទទួលយកទីក្រុងកៀវ ចូលជាសមាជិករបស់សហភាពអឺរ៉ុប (EU) មានតែធ្វើឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែអូសបន្លាយពេលប៉ុណ្ណោះ ហើយអ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះគឺថា វានឹងបង្កហានិភ័យអូសទាញប្លុកនេះ ឲ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដែរ ជាក់ជាមិនខាន។
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី១២ខែឧសភាឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានប្រាប់ទៅសន្និសីទប្រធានសភា EU ក្នុងទីក្រុងប៊ុយដាប៉ែស ថា «ហុងគ្រីសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះសមាជិកភាពរបស់អ៊ុយក្រែនក្នុង EU។ ក្នុងនាមជាអ្នកជិតខាងអ៊ុយក្រែន យើងជឿថា បើអ៊ុយក្រែនចូល EU បានមែន នោះមានន័យស្មើនឹងសង្គ្រាមហើយ។ យល់ល្អ EU កុំទទួលយកប្រទេសដែលកំពុងមានសង្គ្រាមអី»។
នេះមិនមែនជាលើកដំបូងឡើយដែលហុងគ្រី ប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងសមាជិកភាពរបស់អ៊ុយក្រែនក្នុង EU។ រម្លឹកទៅឆ្នាំ២០២៣ កាលនោះ រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ក៏ជំទាស់ដែរថា វាមិនមែនជារឿងត្រឹមត្រូវទេសម្រាប់ EU ក្នុងការពិចារណាចំពោះសមាជិកភាពអ៊ុយក្រែន។
លោកអះអាងថា តាមរយៈការទទួលស្គាល់ទីក្រុងកៀវ, EU ក៏នឹងមានសង្រ្គាមដែរ។ ច្បាស់ណាស់គ្មាននរណាម្នាក់ ចង់ឲ្យរឿងនេះកើតឡើងឡើយ! ការពង្រីកសមាជិក គួរតែបម្រើដើម្បីផ្សព្វផ្សាយសន្តិភាព មិនមែននាំសង្គ្រាមចូល EU ទេ។
សូមជម្រាបថា សមាជិកភាព EU នេះហើយគឺជាគោលដៅធំមួយរបស់អ៊ុយក្រែន ដោយទីក្រុងកៀវបានដាក់ពាក្យសុំចូលជាផ្លូវការក្នុងខែកុម្ភៈឆ្នាំ២០២២ ក្រោយផ្ទុះជម្លោះជាមួយរុស្ស៊ីបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ គោលបំណងរបស់អ៊ុយក្រែន មិនបានសម្រេចឡើយ ព្រោះមានការប្រឆាំងពីសំណាក់សមាជិកមួយចំនួនជាពិសេសហុងគ្រីនេះតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហុងគ្រី ថា អ៊ុយក្រែន នឹងនាំសង្គ្រាមមក អឺរ៉ុប
Related News
09 May, 2025
Vance says it is ‘none of our business’ . . .
09 Jul, 2025
I can pack up and go home now 'cos I've . . .
13 Apr, 2025
Jason Day Gets Real on Catching Rory McI . . .
16 Mar, 2025
Indian Contingent Closes Out Special Oly . . .
05 Apr, 2025
LAFC looks to keep rolling in Houston
01 Aug, 2025
Brendan Rodgers: 'Someone else' will be . . .
30 Apr, 2025
Sky Sports News cuts leave fan favourite . . .
20 Jun, 2025
How to Watch Benfica vs Auckland City Li . . .