TRENDING NEWS
Back to news
11 Mar, 2025
Share:
ខេត្ត Ontario កាណាដា ដាក់ពន្ធ ២៥ ភាគរយ លើអគ្គិសនីនាំចេញទៅអាមេរិក
@Source: kampucheathmey.com
Connect with us ​អភិបាល​ខេត្ត Ontario នៃប្រទេស​កាណាដា លោក Doug Ford កាល​ពីថ្ងៃចន្ទ បាន​ប្រកាស​ដាក់ពន្ធ ២៥ ភាគរយ លើ​អគ្គិសនី​នាំចេញ​ទៅសហរដ្ឋអាមេរិក ដែល​គ្រប​ដណ្ដប់​លើ​ការប្រើប្រាស់​របស់​ប្រជាជន​អាមេរិក​ប្រមាណ ១,៥ លាន​នាក់ ដើម្បីជាការ​ឆ្លើយ​តប​ទៅនឹង​វិធានការពន្ធ​របស់​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ។ ​នេះបើតាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ខេត្ត Ontario ផ្គត់ផ្គង់​អគ្គិសនីប្រើប្រាស់ទៅរដ្ឋ​ចំនួន​ ៣ របស់​សហរដ្ឋ​អាមេរិក​ រួម​មាន​ មីនីសូតា ញូវយ៉ក និងមីឈីហ្គែន។ លោក​ Ford បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «ពន្ធរបស់ប្រធានាធិបតី ត្រាំ គឺជាគ្រោះមហន្តរាយសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ វា​កំពុង​គ្រួសារ និងអាជីវកម្មអាមេរិក​កាន់តែចំណាយ​ច្រើន​»។ នេះបើតាម​សម្រង់សម្ដីរបស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ លោក​បន្តថា​៖ «ដរាបណាការគំរាមកំហែងនៃពន្ធ​នៅតែមាន​ នោះខេត្ត​ Ontario នឹងមិនដកថយ​ក្រោយឡើយ។ យើងនឹងឈរយ៉ាងរឹងមាំ ដោយ​ប្រើប្រាស់គ្រប់ឧបករណ៍​ដែល​យើងមាន​ និង​ធ្វើអ្វីគ្រប់យ៉ាងដែល​ត្រូវការ ដើម្បីការពារខេត្ត​ Ontario»។ បន្ថែមពីលើ​នេះ លោក​និយាយ​ក្នុង​ក្រុង​ Toronto នៃខេត្ត Ontario៖ «​ខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការបង្កើន​អត្រាពន្ធនោះ​ទេ​។ ប្រសិនបើសហរដ្ឋអាមេរិក​បង្កើនភាពតានតឹង​ ខ្ញុំក៏នឹងមិនស្ទាក់ស្ទើរក្នុងការបិទការ​ផ្គត់​ផ្គង់​ភ្លើងទាំងស្រុងនោះដែរ​»។ លោក​បន្ថែម​ថា​៖ «ខ្ញុំមិនចង់ធ្វើបែបនេះ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ​ចំពោះប្រជាជន​អាមេរិក​ ​ដែល​មិន​មែន​ជា​អ្នក​ចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មនេះ។ ​មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវទទួល​ខុស​ត្រូវ​ គឺ​លោក​ប្រធានាធិបតី ត្រាំ»។ គួរគូស​បញ្ជាក់ថា​ នេះ​គឺជា​ការវិវត្តចុង​ក្រោយ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិកខាងជើង ដែល​ផ្ទុះឡើង​ក្រោម​ចំណាត់ការពន្ធ​របស់​លោក ដូណាល់ ត្រាំ ដែល​បង្ក​ជាការ​សងសឹក​ពីកាណាដា តាម​រយៈវិធាន​ការពន្ធ​ដូចគ្នា​។ យ៉ាង​ណា​មិញ ការ​ប្រកាស​របស់​លោក Ford ធ្វើ​ឡើង​​ ទោះ​បីជា​​វិធានការពន្ធ​រវាងកាណាដា និង​អាមេរិក ត្រូវ​បាន​ពន្យារពេល​រហូតដល់ខែក្រោយក៏ដោយ​។ ​លោក Ford លើកឡើងថា​ ការពន្យារពេល​ជាថ្មីនេះ គ្រាន់តែបន្ថែមភាព​ស្រពិច​ស្រពិល​ប៉ុណ្ណោះ ខណៈ​ថា​ ការដំឡើង​ពន្ធលើ​អគ្គិសនីនាំចេញ នឹងធ្វើ​ឱ្យខេត្ត​របស់​លោករក​ប្រាក់បាន​​ពី ៣០០ ០០០-៤០០ ០០០ ដុល្លារកាណាដា​​/ថ្ងៃ។​ ខេត្ត Quebec របស់​កាណាដា ក៏មាន​គម្រោង​ដាក់ពន្ធដូចខេត្ត Ontario ផងដែរ៕ Related Topics:កាណាដាសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងលោក Doug Fordខេត្ត Ontarioសហរដ្ឋអាមេរិក You may like ចិនដាក់ពន្ធសងសឹក​លើកាណាដា ខណៈសង្រ្គាម​ពាណិជ្ជកម្ម​តានតឹង ចិន វ៉ាដាច់សហរដ្ឋអាមេរិក លើការស្រាវជ្រាវបន្ទះ​ឈីប​ជំនាន់ក្រោយ ត្រាំ ​ផ្អាក​អនុវត្ត​ពន្ធជាថ្មី លើទំនិញក្រោមកិច្ចព្រមព្រៀង​អាមេរិកខាងជើង វៀតណា​ម​កត់ត្រាពីឱនភាពពាណិជ្ជកម្ម «កម្រ» នៅខែមុន ចិនទំនងបង្កើនការនាំចូល​ស្បៀងពីអឺរ៉ុប អាមេរិក​​ឡាទីន ជំនួសអាមេរិក មេដឹកនាំកាណាដា ទ្រូដូ ហៅវិធានការពន្ធ ត្រាំ ថាជារឿង «ល្ងង់ខ្លាំង» ចុច Like Facebook កម្ពុជាថ្មី ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន ខេត្ត Ontario កាណាដា ដាក់ពន្ធ ២៥ ភាគរយ លើអគ្គិសនីនាំចេញទៅអាមេរិក ជីវិតកម្សាន្ដ១៩ នាទីutes មុន បកអាក្រាត Kim Soo Hyun ជាមូលហេតុរួមចំណែកនៃការស្លាប់របស់ Kim Sae Ron ព័ត៌មានជាតិ៣០ នាទីutes មុន ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា ជីវិតកម្សាន្ដ៣៧ នាទីutes មុន Dilraba រងការរិះគន់ ពេលទិនហ្វី ជ្រើសជាតួឯកស្រីក្នុងរឿង «Shaolin Women’s Soccer» ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន ត្រាំ នឹងឲ្យជំនួយអ៊ុយក្រែនវិញ បើកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កា សន្តិសុខសង្គម១១ ម៉ោង មុន ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​ ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ ព័ត៌មានជាតិ១៤ ម៉ោង មុន ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​ ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ ព័ត៌មានពេញនិយម សន្តិសុខសង្គម១ សប្តាហ៍ ago ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង ជីវិតកម្សាន្ដ១ សប្តាហ៍ ago តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ សន្តិសុខសង្គម៣ ថ្ងៃ ago អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ ជីវិតកម្សាន្ដ១ សប្តាហ៍ ago Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ ចរាចរណ៍១ សប្តាហ៍ ago បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
For advertisement: 510-931-9107
Copyright © 2025 Usfijitimes. All Rights Reserved.