Back to news
មិនធម្មតា! ក្លិបថ្មីរបស់លោក Pep Munoz មានម្ចាស់ភាគហ៊ុន ជាសម្ព័ន្ធជាមួយក្លិប Man City
@Source: kampucheathmey.com
កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ក្លិប Shenzhen Peng City F.C. នៃលីគកំពូលចិន Chinese Super League បានប្រកាសតែងតាំងអតីតគ្រូព្រះខ័នរាជស្វាយរៀង លោក Pep Munoz ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
នេះក៏ជារឿងដ៏ភ្ញាក់ផ្អើលផងដែរ ដែលលោក Pep ទទួលបានឱកាសថ្មីទៅដឹកនាំក្លិបនៅប្រទេស ចិន បន្ទាប់ពីចាកចេញពីព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះ។ យ៉ាងណា បើក្រឡេកទៅមើលអំពីប្រវត្តិរបស់ក្លិប Shenzhen Peng City ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដ្បិតក្លិបនេះទើបតែបង្កើតឡើងបាន ៨ ឆ្នាំក្តី។
ក្លិប Shenzhen Peng City បានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៧ ដែលពេលនោះ ជាក្លិបស្ថិតនៅលីគពាក់កណ្តាលអាជីពនៅឡើយ។ លុះក្រោយមក ពួកគេក៏បានវិវត្តខ្លួនក្លាយជាក្លិបអាជីពនៅឆ្នាំ ២០១៨ ដោយលេងនៅក្នុងលីគកម្រិតទី ៣ ប្រទេស ចិន China League Two។ បន្ទាប់មកទៀត ពួកគេបានឡើងមកកាន់លីគកម្រិតទី ៣ China League One នៅឆ្នាំ ២០២០។ លុះលេងនៅទីនោះបាន ៣ ឆ្នាំ ពួកគេក៏បានវិវត្តខ្លួនបន្តទៀត ដោយបានឡើងមកលេងលីគកម្រិតទី ១ Chinese Super League នៅឆ្នាំ ២០២៤។
ក្លិប Shenzhen Peng City ជាក្លិបមួយ ដែលមានម្ចាស់ភាគហ៊ុនសម្ព័ន្ធ City Football Group ជាមួយនឹងក្លិប Manchester City នៃលីគកំពូល អង់គ្លេស ផងដែរ។ ក្រៅអំពីក្លិប Shenzhen Peng City សម្ព័ន្ធ City Football Group មានភាគហ៊ុនគ្រប់គ្រងក្លិបធំៗជាច្រើនទៀតដូចជា ក្លិប Manchester City, Girona, Palermo, Troyes, Lommel, New York City, New York City II, Mumbai City, Melbourne City, Yokohama F. Marinos, Montevideo City Torque, Bahia, Vannes, Istanbul Basaksehir, Geyland International និង Club Bolivar។
គួរបញ្ជាក់ថា ក្លិប Shenzhen Peng City បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៣ ក្នុងចំណោម ១៦ ក្រុមនៃលីគកំពូលចិន ក្រោយឆ្លងកាត់ ១៦ ប្រកួតកន្លងមក ពួកគេឈ្នះ ៤ ស្មើ ២ និង ចាញ់ ១០ មាន ១៤ ពិន្ទុ៕
អត្ថបទ៖ សេម កុសល
Related News
12 Jun, 2025
Groove for a good cause at this charity . . .
09 Jul, 2025
Controversial 'Russian' replica sailing . . .
01 Apr, 2025
MLS bans Messi bodyguard from protecting . . .
09 Mar, 2025
Inside Donald Trump’s four-bed Doonbeg c . . .
30 Apr, 2025
Donald Fraser: Campbeltown Bar host and . . .
29 May, 2025
Jeremy Clarkson jokes about fears he's r . . .
26 Jul, 2025
The Arsenal super subs who have kept Eng . . .
27 Mar, 2025
Mbappé, Vinícius among 4 Real Madrid pla . . .