TRENDING NEWS
Back to news
15 Aug, 2025
Share:
យុវជនខ្មែរ-អាមេរិក Starrett នឹងចាកចេញពីថ្នាល Barcelona ផ្លាស់ទៅថ្នាល Inter Miami
@Source: kampucheathmey.com
យុវជនកូនកាត់ខ្មែរ-អាមេរិក Carson Starrett នឹងចាកចេញពីថ្នាលយុវជនរបស់ Barcelona ដោយផ្លាស់ទៅកាន់ថ្នាលយុវជនរបស់ក្លិប Inter Miami នាមុនរដូវកាលក្រោយចូលមកដល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Footyaccess។ Starrett បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ដំបូងនៅថ្នាលយុវជនរបស់​ក្លិប FC Barcelona ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក។ កីឡាករ វ័យ ១៣ ឆ្នាំរូបនេះ មានម្តាយ​ជាខ្មែរ និង​ឪពុកជាជនជាតិ អាមេរិក។ ត្រឹមវ័យ ១៣ ឆ្នាំ រូបគេ​មានកម្ពស់ ១.៨៥ ម៉ែត្រ និង​លេងតួនាទីជាខ្សែប្រយុទ្ធ​កណ្តាល។ Starrett ត្រូវបានគេដឹងថា ជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ហើយនាពេលកន្លងមក រូបគេក៏ធ្លាប់ជាប់ជម្រើសជាតិ អាមេរិក អាយុក្រោម ១៤ ឆ្នាំផងដែរ៕ អត្ថបទ៖ សេម កុសលប្រភព៖ Footyaccess
For advertisement: 510-931-9107
Copyright © 2025 Usfijitimes. All Rights Reserved.